ព័ត៌មានជាតិ

ស្ថានីបូមទឹក និងផលិតទឹកស្អាតថ្មី ក្នុងក្រុងកំពង់ចាម នឹងដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗ ខណៈគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ត្រូវបានសិក្សាបញ្ចប់

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត, មន្ត្រីបច្ចេកទេស, មន្ទីរអង្គភាពជំនាញ, អជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព័ន្ធទឹកស្អាត ក្នុងក្របខណ្ឌក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានជាង៨០% ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា វិស័យទឹកស្អាតរបស់រដ្ឋ នៅខេត្តកំពង់ចាម កំពុងធានាបាននូវការផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់។ ដោយឡែក ស្ថានីយ៍បូមទឹកទឺ២ ក៏ជិតដាក់ដំណើរការឲ្យប្រើប្រាស់ ខណៈស្ថានបូមទឹកទឺ៣ បាននឹងកំពុងសិក្សាបញ្ចប់ផងដែរ។ ក្នុងនោះគម្រោងសិក្សា ៣គម្រោងផ្សេងទៀត បាននឹងកំពុងសិក្សាដូចគ្នា ក្នុងគោលដៅពង្រីកវិសាលភាពផ្គត់ផ្គង់ទឹស្អាត ប្រកបដោយស្តង់ដារ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម នៅថ្ងៃអនាតដ៏ខ្លី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *