ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំផ្លែទុរេនពីប្រទេសវៀតណាម និងថៃ បន្ទាប់ពីអាជ្ញាធរគយប្រទេសចិនរកឃេីញសារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ !

(ភ្នំពេញ) ​៖​ រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំផ្លែទុរេនពីប្រទេសវៀតណាម និងប្រទេសថៃ បន្ទាប់ពី អាជ្ញាធរគយប្រទេសចិនរកឃេីញ សារធាតុគីមី ដែលនាំអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បី ជួយគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជំទាវជ្រាប និងចាត់ចែងអនុវត្ត៕ចែករំលែក!!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *