ព័ត៌មានជាតិ

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាំយកអំណោយគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំសមាជិកា សាខាសមាគមនារីខេត្ត នាំយកអំណោយគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រុងកំពង់កំពង់ចាម ។

អំណោយដែលលោកជំទាវ និងសមាជិកានាំយកមកចែកជូនទាំងពីរសាលា នាឱកាសនោះ សរុបរួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ២កេសធំ ទឹកសុទ្ធ ១០កេស ទឹកក្រូច ៤កេស នំ ចំណីសម្រាប់ក្មេងៗ ១០កញ្ចប់ធំ និងថវិកា ២លានរៀលផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *