ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៥ “

(ព្រៃវែង) ៖ រសៀលថ្ងៃទី១១  ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៥ “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអនុគណៈកម្មាការនានា នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *