ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់ដល់ ស.ស.យ.ក. នៅមូលដ្ឋានស្រុកកោះសូទិន

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់ដល់ ស.ស.យ.ក. នៅមូលដ្ឋានស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាឧបនាយក រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

នៅក្នុងកម្មវិធីនោះផងដែរ ក្រុមយុវជនស្រុកកោះសូទិន ក៏បានរៀបចំផ្លែឈើជាច្រើនមុខ និងការធ្វើបង្អែមប្រពៃណី ដែលផលិតចេញពីផ្កែពោតធម្មជាតិសុទ្ធ ដែលដាំនៅលើដែនដីកោះប៉ែន ដ៏មានឱជារសផ្អែមឆ្ងាញ់ពិសា រួមមានៈ -ពោតស្ងោរ, ពោតអាំង, ពោតចៀន, បបរពោត ។ល។ និងបានអញ្ជើញថ្នាក់ដឹកនាំ អនុវត្តវិធីធ្វើបង្អែមខាងលើ និងពិសារជុំគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ស្ថិតក្រោមម្លប់សុខសន្តិភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *