(ព្រៃវែង) ៖នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះលោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងសហការី បានអញ្ជើញចូលរួមពិធីឧបដ្ឋានសាលា ក្នុងវត្តពោធិរតនារាម (ហៅវត្តត្នោត) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧកញ៉ាករុណាបុទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ កែ សួនសុភី ស សុខា ដែលស្ថិតនៅក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។