(កំពង់ចាម) ៖ នាព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ត្រួតពិនិត្យកងកម្លាំងប្រចាំការ, ប្រចាំបញ្ជា, កម្លាំងត្រៀមអន្តរាគមន៍, សម្ភារ: មធ្យោបាយ និងយុទ្ធោបករណ៍ សម្រាប់ត្រៀមក្នុងកិច្ចប្រតិបត្តិការ បង្ការបង្ក្រាបបាតុកម្ម និងហេតុការណ៍ចាំបាច់ផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំបន្ថែមលើការងារមួយចំនួនដល់កងកម្លាំងទាំងអស់ ដូចខាងក្រោម:
១-ត្រូវប្រឆាំងដាច់ខាត់ ចំពោះការធ្វើបដិវត្តន៍ពណ៌ពីសំណាក់ក្រុមជ្រុលនិយម ញុះញង់ប្រជាពលរដ្ឋ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
២- បំផុសចលនាគាំទ្រ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម DTA
៣- ត្រៀមលក្ខណៈ ២៤/២៤ម៉ោង ចេញប្រតិបត្តិការ បង្ការ និងទប់ស្កាត់ រាល់សកម្មភាពបទល្មើស ការញុះញង់ បង្កអសន្តិសុខ និងអស្ថិរភាព ត្រូវតែប្រើប្រាស់វិធានការច្បាប់ ជាដាច់ខាត ៕