ព័ត៌មានជាតិ

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១៦ មីនា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖

+ជួញដូរ ៦ករណី ឃាត់ ២១នាក់(ស្រី ២នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២០នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៤៩៥,៨៣ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៧អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

២ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦,០២ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ៣រណី ឃាត់ ១២នាក់ ស្រី ១នាក់ រក្សាទុក ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ៤១២,០៨ក្រាម។

៤ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥០,៩៥ក្រាម។

៥ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤០ក្រាម។

៦ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៧,៧៧ក្រាម។

៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៦១ក្រាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *