(ព្រៃវែង) ៖ រសៀលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គរសរ និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៥០៦នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ១៧៩នាក់ ស្រី ១០៦នាក់។
ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ឃុំ ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួន ៥០៦រូប។