(ភ្នំពេញ) ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារនាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ុំ សត្ថារិទ្ធ ជំនួយការខណ្ឌ ដែលមានជំងឺលើសសម្ពាធឈាម ហើយបានដួលផ្ងារក្រោយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ)។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ចំនួន ៤,០០០,០០០រៀល និងថវិកាដែលចូលរួមពី នាយ-នាយរងខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១៥០,០០០រៀល សរុបចំនួន ៦,១៥០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕