ព័ត៌មានជាតិ

អាគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នឹងលេចចេញរូបរាងថ្មី នាពេលឆាប់ៗ ខាងមុខនេះ ក្រោមការដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកងកម្លាំងរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ។

ដោយអាគារថ្មីនេះ មានទំហំ បណ្តោយ ១៨ម៉ែត្រ ទទឹង៩,៥ ម៉ែត្រ ដំបូលប្រក់ក្បឿង ដែលជាគម្រោងសាងសង់របស់នាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ លោកស្នងការរង លោកនាយការិយាល័យ លោក អធិការ-អធិការរង រហូតដល់មន្ត្រី នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និង តាអាចារ្យ យាយជី តាជី។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចែកជូនដល់ តាអាចារ្យ តាជី យាយជី ចំនួន ២៨នាក់ នូវ ថវិកាចំនួន ២មុឺនរៀល និងក្រណាត់ស សំពត់ ចំនួន១ ផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *