ព័ត៌មានជាតិ

អង្គភាពការពារកុមារ CPUបន្តការកិច្ចសហការណ៍ជាមួយកងកម្លាំងនគរបាលជាតិកម្ពុជា

(បាត់ដំបង) ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ស្នងការរង តំណាង លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជួបប្រជុំពិភាក្សាការ ងារផ្សព្វផ្សាយរបាយការណ៍ អំពីកិច្ចសហប្រតិបត្តិការរបស់អង្គភាពការពារកុមារ ជាមួយកងកម្លាំងនគរ បាលជាតិកម្ពុជាសម្រាប់ ឆ្នាំ២០២៤ និងកិច្ចស ហការ បន្តឆ្នាំ២០២៥ នៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី៖
១-លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុន ណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត
២-លោកឧត្តមសេនីយ៍ទោ សុី ផល្លា នាយករងមន្ទីប្រឆាំងបទល្មើ សគ្រឿងញ្ញៀន
៣-លោក ជីម ម៉ាខេប ( James McCabe ) ប្រធាននាយកប្រតិបត្តិ អង្គការCPU
៤-លោក និច រ៉ូស ( Nike Rose ) អនុប្រធាន នាយករងអង្គការCPU
៥-លោក យាង សុខលាង ប្រធានពិនិត្យកោសល្យ័យវិច្ចយ័ អង្គការCPU
៦-លោកស្រី សោម វឌ្ឍនា ជំនួយការលោកនាយកប្រតិបត្តិ CPU នឹងជាប្រធានទទួលបន្ទុកផ្តល់សេវ៉ាគាំពារកុមារអង្គការCPU
៧-លោកស្នងការរងទទួលការងារ ព្រហ្មទណ្ឌ, បច្ចេកទេសវិទ្យាសាស្រ្ត , ស្នងការរងទទួលការងារជួញដូរមនុស្សនិងការពារអនីតិជន និងស្នងការរងទទួលការងារប្រ ឆាំងគ្រឿនញៀន ។

ខ្លឹមសារចូលរួមគាំទ្រ​សហការ​ ការ​ងារ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ ទូទាំង​ប្រទេស​ពិសេសអង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បងលើកិច្ចការ
១-​ករណី​រំលោភ​បំពាន​ផ្លូវភេទ​លេី​កុមារ​មាន​អាយុ​ក្រោម​១៥ឆ្នាំ
២-​ករណី​ឃ-ា-តកម្ម​លើ​
អនីតិជន​ រួម​មាន​ទាំង​ឪពុក ​ម្ដាយ​ជនរងគ្រោះ
៣-​ករណី​រំលោ-ភ​បំពាន​និង​កេងប្រវ័ញ្ច​-ផ្លូវ-​ភេ-ទ​តាម​ប្រព័ន្ធ​អនឡាញ
៤-​ករណី​ អអំពើទ-ារុ-ណក-ម្ម​ និងអំពើឃោ-រឃៅ​លើ​កុមារ​
៥-​ករណី​ឃ-ាតក-ម្ម​/ឃ-ា-ត-កម្ម​គិត​ទុក​ជា​មុន​
លើ​នីតិជន​(មនុស្ស​ពេញ​វ័យ​)​ឱ្យតែ​មាន​ការ​ស្នើ​សុំ​ពី​នគរ​បាល​ជាតិ​កម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *