រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទេស សូ សមាជិកក្រុមប្រឹក្សាក្រុងព្រៃវែង ដែលបានទទួលមរណភាពកាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០:២៥នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅ ភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វែកសោកស្ដាយ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក ទេស សូ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។