(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ណាថាភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូបានមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភូមិសាស្ត្រ និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ ដែលមានសក្តានុពលស្ថិតនៅប៉ែកនារតីនៃព្រះរាជាណាចក្រកម្ពុជា មាន ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ យើងបង្កើតក្រុងថ្មីមួយទៀត គឺក្រុងកំពង់សោម មានកោះតូចធំ ៣២ ថ្មដុះ១ ប៉ប្រេះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានជីវចម្រុះ មានឆ្នេរ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រិះអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាគោលដៅឧស្សាហកម្ម ទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធិនាមថា ជាតារារះនាទិសនារតី។ ម្យ៉ាងទៀតខេត្តព្រះសីហនុជាខេត្តស្នូលនៃប្រទេសកម្ពុជា មានខេត្ត ៤ក្នុងនោះព្រះសីហនុ កោះកុង កំពត កែប ខេត្តមានគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ដែលរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានចែកជា៣ តំបន់ឧស្សាហកម្មដឹកជញ្ជូន ទីក្រុងសមាហរណកម្ម និងហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ទេសចរណ៍ ដើម្បីរុញឱ្យខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកសាងអាងប្រព្រឹត្តកម្មទឹកស្អាត រៀបចំឆ្នេរ បន្ទប់ទឹកសាធារណ និងការសាងសង់រូបសំណាកអរិយធម៌របស់កម្ពុជាផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជំរាបជូនពីសក្តានុពលផ្លូវគមនាគមន៍ មានកំពង់ផែ៣ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិ មានការហោះហើរក្នុងស្រុក ក្រៅស្រុក វៀតណាម ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន នឹងសង្ឃឹមថា និងមានការហោះ ហើរឆាប់ព្រះសីហនុ បាងកក ផ្លូវដែក ១ខ្សែ ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន មានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើការ។ ដើម្បីសម្រេចគោលដៅជំរុញការផ្លាស់ប្តូរទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ មានកម្ពុជា ថៃ និងវៀតណាម។
ឯកឧត្តម ណាថាភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ថ្ងៃនេះមានការរីករាយ ដែលប្រតិភូខេត្តត្រាមបានមកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគ្នាជំរុញវិស័យទេសចរណ៍រវាងខេត្តទាំងពីរ ខេត្តត្រាតជាខេត្តមួយទាក់ទងនឹងវិស័យទេសចរណ៍ដែលមានប្រាក់ចំណូលមួយឆ្នាំ ២ម៉ឺនលានបាត ខេត្តត្រាត មានស្រុកចំនួន៧ ប្រជាពលរដ្ឋជាង ២០ម៉ឺននាក់ ឯកឧត្តម មានការចាប់អារម្មណ៍មកកាន់ខេត្តព្រះសីហនុ កន្លងមកឯកឧត្តមក៏បានមកចូលរួមកិច្ចប្រជុំ (CVTEC) ដែលមានកម្ពុជា ថៃ និងវៀតណាម ស្របតាមកិច្ចព្រមព្រៀងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំង៣ ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូវិស័យទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុ កំពត កែប ធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍មានការកើនឡើងថែមទៀត។ គណៈប្រតិភូខេត្តត្រាត បានមកកាន់ខេត្តព្រះសីហនុ តាមផ្លូវទឹក ដើម្បីធ្វើបច្ចុប្បន្នភាពលើវិស័យទេសចរណ៍រវាងគ្នា អាចជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ កើនជាង ៦ភាគរយ ជំរុញវិស័យទេសចរណ៍ពីខេត្តតា្រត មកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងមានប្រព័ន្ធផ្លាស់ប្តូរកាន់តែលឿន និងមានប្រសិទ្ធភាព បន្តកិច្ចសហការគ្នាបន្តទៀត ដើម្បីជំរុញកំណើនលើកកម្ពស់ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ផ្លូវសមុទ្ររវាងកោះក្នុងខេត្តត្រាត និងកោះផ្សេងៗទៀតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រោមក្របខណ្ឌ CVTEC៕