ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ដ្រីពាក់ពន្ធ័អញ្ជើញចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ

(ព្រៃវែង) ៖ រសៀលថ្ងៃទី២៧  ខែមករា  ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃខេត្តព្រៃវែង និងខេត្តកំពង់ចាម បានអញ្ជើញចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃគោ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *