រាជធានីភ្នំពេញ# នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាល ខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាសទ្ធាភិរ័ក្ខញាណ ហុី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៩៧ឆ្នាំ នៅវេលាម៉ោង ៦:១២ នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិគ្រឹះអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង ផ្ទះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហុី ឡាយ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។