(ព្រៃវែង) ៖ នាព្រឹកថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោក លោកស្រីអភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត សាខាគយ និងរដ្ឋាករខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីរាជការសរុបប្រមាណចំនួន៣៨០រូប។
កិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍រួមមានដូចខាងក្រោម៖
១-ស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារៈក្នុងខេត្តព្រៃវែង ប្រចាំឆមាសទី១ ឆ្នាំ២០២៤
២-ស្តីពីការជំរុញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រៃវែង
៣-ស្តីពីបញ្ហារុយស និងដង្កូវហ្វូងបំផ្លាញស្រូវក្នុងខេត្តព្រៃវែង
៤-ស្តីពីការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ
៥-ការងារត្រៀមរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
៦-បញ្ហាផ្សេងៗ៕