ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្នុងឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត

(ព្រៃវែង) ៖ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ក្នុងឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណៈបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការបក្សខេត្តព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភាភូមិភាគទី៦(ព្រៃវែង) តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ប្រធាន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំ សង្កាត់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្តព្រៃវែង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការ ខ.១៨, ខ.២៦, ខ.២៧ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីគណៈកម្មាធិការគណបក្សខេត្ត សរុបចំនួន ៤៧៤រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *