បន្ទាយមានជ័យ ៖ គ្រឿងញៀន៣វ៉ាលិសមានចំនួន៤០ម៉ឺនគ្រាប់ ត្រូវបានភាគីថៃចាប់បាន ខណៈដឹកតាមរទេះបម្រុងនាំចូលមកកម្ពុជា ក្នុងនោះ ឃាត់មនុស្សម្នាក់ជាអ្នកអូសរទេះ និងភាគីខាងកម្ពុជាបានឃាត់មនុស្ស២នាក់ទៀត កំពុងរង់ចាំទទួលយកទំនិញ នៅព្រឹកថ្ងៃទី០៣…
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត
ខេត្តបន្ទាយមានជ័យ ៖ គ្រឿងញៀន៣វ៉ាលិសមានចំនួន៤០ម៉ឺនគ្រាប់ ត្រូវបានភាគីថៃចាប់បាន ខណៈដឹកតាមរទេះបម្រុងនាំចូលមកកម្ពុជា ក្នុងនោះ ឃាត់មនុស្សម្នាក់ជាអ្នកអូសរទេះ និងភាគីខាងកម្ពុជាបានឃាត់មនុស្ស២នាក់ទៀត កំពុងរង់ចាំទទួលយកទំនិញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅព្រំដែនច្រកខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ។
បើតាមព័ត៌មានទទួលបានពីមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់រទេះដឹកវ៉ាលិស ដែលបម្រុងដឹកតាមរទេះចូលមកកម្ពុជា ធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាច្រើនដុំ ស្មើប្រមាណ៤០ម៉ឺនគ្រាប់ ដាក់ក្នុងវ៉ាលិស និងឃាត់ខ្លួនអ្នកអូសរទេះម្នាក់ជាកម្មករអូសរទេះជនជាតិខ្មែរម្នាក់។
ក្រោយពេលដែលអាជ្ញាធរភាគីថៃចាប់កម្មករអូសរទេះម្នាក់ និងគ្រឿងញៀនប្រភេទមេតំហ្វេតា
មីន៤០ម៉ឺនគ្រាប់នៅច្រកខ្លងលឹកប្រទេសថៃ ដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកម្លាំងសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកំពុងរង់ចាំយកវ៉ាលិសដាក់គ្រឿងញៀននៅច្រកទ្វារអន្តរាជាតិប៉ោយប៉ែត។
តាមព័ត៌មានបានដឹងថា គ្រឿងញៀនដែលអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បាន៤ម៉ឺនគ្រាប់ ជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន ។សហការី