(កំពង់ចាម) ៖ ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ចូលរួមរំលែកមរណទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយរោគាពាធ សពតម្កល់ធ្វើបុណ្យនៅទីបញ្ជាការយោធភូមិភាគទី២ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។