(កំពង់ចាម) ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានដឹកនាំសមាជិកាសាខា អញ្ជើញចូលរួម ចុះទស្សនៈកិច្ច សហគមន៍តម្បាញ ហូល ផាមួង នៅភូមិព្រែកចង្រាន្ត ឃ៉ំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងបាននាំយកថវិការបស់សាខាសមាគមនារីខេត្ត ឧបត្ថម្ភដល់ សហគមន៍តម្បាញផងដែរ។
ក្នុងឱកាសនេះ ក៏មានការចូលរួមពី លោកជំទាវប្រធានប្រតិបត្តិ លោកជំទាវ អនុប្រធានកិត្តិយស និងប្រតិបត្តិ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត រួមទាំងអាជ្ងាធរមូលដ្ឋាន៕