(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធានានូវការការពារអធិបតេយ្យភាព ការពារទឹកដី និងអភិវឌ្ឍន៍ខេត្តទាំង៤នោះ រាជរដ្ឋាភិបាលមានការងារសំខាន់ៗដែលត្រូវធ្វើ៖
ទី១-ការបោះបង្គោលព្រំដែនកំណត់ឱ្យបានច្បាស់ដោយផ្អែកទៅលើមូលដ្ឋានប្លឹងរឹង មិនមែននៅលើ Google Map នោះទេ
ទី២-ការអភិវឌ្ឍតំបន់ព្រំដែនដោយយកប្រជាជនធ្វើជារបងការពារ
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយ៉ាងច្រើនកុះករ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤៕