(ព្រះសីហនុ) ៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងពហុកីឡាដ្ឋានខេត្តព្រះសីហនុ ព្រមទាំងលើកប៉ាណូផ្សព្វផ្សាយគម្រោងសាងសង់ពហុកីឡាដ្ឋាន ដែលស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។