ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ

(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែតុលា  ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ចាយ ឃីម ត្រូវជាជីដូនបង្កើតរបស់ខ្ញុំបាទ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ០១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំដោយជរាពាធ។

ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសព្រំសព្វសាធុការពរជ័យជូនចំពោះ ឯកឧត្តម លោក លោកស្រី ព្រមទាំងប្រតិភូអមដំណើរ បានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *