ព័ត៌មានជាតិ

សិប្បកម្ម មួយកន្លែងនៅភូមិរលួស ឃុំរលួសសែន ស្រុកអូរគ្រៀងសែនជ័យ កំពុងដំណើរការយ៉ាងស្ងៀមស្ងាត់!

ក្រចេ៖ សិប្បកម្ម មួយកន្លែងនៅភូមិរលួស ឃុំរលួសសែនជ័យ ស្រុកអូរសែនជ័យ ខេត្តក្រចេះ កំពុងដំណើរការយ៉ាងស្ងៀមស្ងាត់
ប្រភពបានរាយការណ៍ថា សិប្បកម្មដែលជាឈ្មួញឈើដ៏ល្បីល្បាញនៅខេត្តក្រចេះ កំពុងដំណើរការយ៉ាងសកម្ម ដោយដឹកជញ្ជូនឈើចេញពីតំបន់ផ្សេងៗយកមកផ្គត់ផ្គង់។ ទ្វារបង្អួច ក៏ដូចជាគ្រឿងសង្ហារឹមផ្សេងៗ រួមផលិតរួចហើយត្រូវបានដឹកមករាជធានីភ្នំពេញ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបនោះឡើយ។ ម្ចាស់រោងសិប្បកម្ម អាងឥទ្ធិពលនិងស្គាល់មន្ត្រីនៅខេត្តក្រចេះ។

អ្វីដែលសំខាន់នោះ គឺឈើដែលគេដឹកយកមកផ្គត់ផ្គង់សិប្បកម្មរបស់ម្ចាស់ គឺប្រមូលចេញ ពីតំបន់ផ្សេងៗ.!។ ប្រភពឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ផ្សេង..! នៃមន្ទីរបរិស្ថានខេត្តក្រចេះនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ ក្រៅតែពីសម្រាប់ផ្គត់ផ្គង់ម្ចាស់សិប្បកម្ម ក៏ដូចជាសិប្បកម្មនានានៅជាយរបងដែនអភិរក្សបរិស្ថានខេត្តក្រចេះនោះ ឈើមួយចំនួនក៏សម្រាប់នាំចេញទៅប្រទេសជិតខាងផងដែរ។ នោះគឺជាអ្វីដែលជាសញ្ញាព្រួយបារម្ភ ចំពោះដំណើរឆ្ពោះ ទៅរកការរលំរលាយនៃព្រៃឈើនៅក្នុងតំបន់អភិរក្សបរិស្ថានស្រែពកខេត្តក្រចេះនោះ..!។

តាមរយៈការដឹកឈើចេញពីដែនសមត្ថកិច្ចបរិស្ថានយកមកផ្គត់ផ្គង់ តាមបណ្ដាសិប្បកម្មនានា ដូចជាសិប្បកម្មមួយកន្លែងនៅភូមិរលួស ឃុំរលួសសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ ប្រភពឲ្យដឹងថា ម្ចាស់សិប្បកម្ម បានជះថវិកាសម្រាប់មន្ត្រីបរិស្ថាន ប្រចាំខែដើម្បីឲ្យគាត់អាចដឹកឈើចេញពីដែនជម្រកសត្វព្រៃ យកមកផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួនបានដោយសុខស្រួល។ ក្រៅពីចែករំលែកឲ្យមន្ត្រីបរិស្ថានហើយនោះ ម្ចាស់សិប្បកម្ម ក៏បានចែករំលែកដល់ប្រធានមន្ទីរបរិស្ថាន ខេត្តមក្រចេះនោះផងដែរ។

អាជ្ញាធរខេត្តមក្រចេះ និងក្រសួងបរិស្ថាន បានព្រមព្រៀងគ្នាក្នុងការលុបបំបាត់សិប្បកម្មនានា ដែលនៅជិតកៀកកិតនិងដែនជម្រកសត្វព្រៃ។ ប៉ុន្តែសម្រាប់ម្ចាស់សិប្បកម្មមួយនេះដែលជាឈ្មួញដុះស្លែ ខាងរកស៊ីដឹកជញ្ជូនឈើ និងផលិតគ្រឿងសង្ហារឹម, សិប្បកម្មនានានោះ នៅតែអាចដំណើរការសិប្បកម្មរបស់ខ្លួនបានដោយសុវត្ថិភាព។ គេរំពឹងថា អាជ្ញាធរខេត្តក្រចេះ  នឹងប្រើកណ្ដាប់ដៃទៅលើដើម្បីឲ្យពិនិត្យមើលសកម្មភាពដែលពួកឈ្មួញកំពុងផលិតគ្រឿងសង្ហារឹមនៅក្បែរតំបន់អភិរក្សនោះផង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *