(បាត់ដំបង) ៖កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ ២០២៤ វេលាម៉ោង ១៩ និង៣០នាទីនៅចំណុចព្រៃរនាមក្រោម ស្ថិតក្នុងក្រុមទី១៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេ-តនាមានស្ថា-នទ-ម្ងន់ទោ-ស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ពៅ ផលគា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (មានមុខរបរស៊ីឈ្នួលឃ្វាលក្របី)នៅចំណុចកើតហេតុប្រដាប់ដោយកូ-ន-កាំ-បិ-តចុ-ង-ស្រួច បានធ្វើសកម្មភាពចា-ក់ទៅលើជនរងគ្រោះឈ្មោះ ខយ ចាន់ ភេទប្រុស ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោង ឫស្សី ខេត្តបាត់ ដំបង(ស្នាក់នៅក្រាំង ក្របីចំ ណុច កើតហេតុ) បណ្ដាលឱ្យរងរបួស តកំភួន ដៃ ស្ដាំ០២កន្លែង,កំភួនដៃឆ្វេង០៤កន្លែ,ក្រោមក្លៀកខាង ស្ដាំ០១កន្លែង និងក្រោមក្លៀកខាងឆ្វេង ០១កន្លែង របួសត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ពេលកេីតហេតុនិងទទួលបានព័ត៌មាននេះ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី និងដកហូតវត្ថុតាងនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
តាមរយៈការសាកសួរនេះបានដឹងថា មូលហេតុនៃករណីហិ-ង្សានេះគឺបណ្តាលមកពីទំនាស់ពាក្យសំដី នៅពេលហូបគ្រឿងស្រវឹងជុំគ្នារួចផ្តេីមរំលឹករឿងចាស់កាលនៅឃ្វាលក្របី ក៏ផ្តើមបង្កេីតទៅជារឿងថ្មីតែម្តងទៅ។
ពេលនេះធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានកសាងសំណុំរឿង បញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់ហេីយ៕ព្រំ ហន!