ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួប សំណេះសំណាលជាមួយមន្រ្តី​ និងយុវជនស្ម័គចិត្តចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួប សំណេះសំណាលជាមួយមន្រ្តី​ និងយុវជនស្ម័គចិត្តចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តបុទមបុប្ផា ឃុំពាមកោះស្នា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ សម្រាប់ខេត្តកំពង់ចាម គឺប្តេជ្ញាធ្វើឲ្យរួចរាល់ នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ឲ្យក្លាយទៅជាខេត្តគំរូ បានបញ្ចប់ការងារនេះមុនគេ នៃបណ្ដាខេត្តផ្សេងៗ ទាំង២៥ រាជធានី ខេត្ត ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមខ្លះៗ ក្នុងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះក៏ដោយ ក៏មន្ត្រីជំនាញក្រុមវាលរបស់យើង បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា សម្រេចឱ្យបាននូវផែនការដែលបានគ្រោងទុក ដោយខេត្តកំពង់ចាម ដីដែលត្រូវចុះបញ្ជីសរុបទាំងអស់ គឺប្រមាណជា ៩២ ម៉ឺន ក្បាលដី ។ ប៉ុន្តែរហូតមកដល់ពេលនេះ មន្ត្រីជំនាញ ធ្វើការងារសម្រេចបានប្រហែលជា ៨១ ម៉ឺន ក្បាលដី ដូច្នេះនៅសល់ប្រមាណជា ១១ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលមន្ត្រីយើង ត្រូវខិតខំធ្វើការងារនេះ ឲ្យបានរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០២៤ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។