ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ឆ្លងកាត់ស្រុកស្នួល គ្មានអ្នកបង្រ្កាប!

(ក្រចេះ) ៖ ក្រុមឡានយាយ៩០ សម្រុកដឹកជញ្ជូនឈើ ចេញពីច្រក១១៥ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បន្តទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បានដោយរលូន គ្មានការបង្រ្កាបពីសមត្ថកិច្ចជំនាញ..!។

សកម្មភាពដឹកឈើយ៉ាងអនាធិបតេយ្យ ក្រោមខ្សែភ្នែកពីសមត្ថកិច្ចជាច្រើនស្ថាប័ន នៅតាមដងផ្លូវធ្វើឲ្យប្រជាពលរដ្ឋនឹកស្មានថា តើពួកគេអាចបើកបររថយន្តដឹកឈើទាំងនោះឆ្លងកាត់ភ្នែកសមត្ថកិច្ចចម្រុះ ដ៏ច្រើនស្អីសក្កះនៅតាមដងផ្លូវនោះម្ដេចនឹងកើត។

ប្រភ័ពព័ត៌មានបានឲ្យដឹងថា ក្រុមឈ្មួញឈើរបស់យាយ៩០ បានប្រើមធ្យោបាយដឹកជញ្ជូនឈើតាមរថយន្ដសាំងយ៉ុង បើកបរច្រើនគ្នាប្រសេចប្រសាចយ៉ាងអនាធិបតេយ្យពេញផ្លូវ ដោយមិនខ្លាចគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍រួមផ្លូវជាមួយនោះឡើយ។ ក្រុមអ្នកបើកបរប្រថុយផ្សងជីវិតនិងគ្រោះថ្នាក់ដោយការបើកបរហ៊ានបុក ចំពោះអ្នកណាដែរមកពាំងនិងរថយន្តរបស់គេ។ ចំពោះសមត្ថកិច្ចខ្លះគឺពិតជាមិនអាចទៅឈរពាំងពីមុខរថយន្តដឹកឈើដ៏កាចសាហាវនោះបានទេ ប៉ុន្តែពួកគេបានសម្របសម្រួលចរចាគ្នាតាមទូរសព្ទជាមុន។

ប្រភពបញ្ជាក់ទៀតថា ក្រុមឈ្មួញដឹកឈើរបស់យាយ៩០ ដឹកឈើចេញពីក្រច១១៥ចូលមកស្រុកស្នួលខេត្តក្រចេះ និងបន្តទៅខេត្តផ្សេងៗបានដោយរសេរី មិនមានការបង្រ្កាបពីសមត្ថកិច្ចជាច្រើនស្ថាប័នដែលឈរ ជើងនៅស្រុកស្នួលនោះឡើយ។ ជាពិសេសកម្លាំងកង រាជអាវុធហត្ថខេត្តក្រចេះ ឈរជើង នៅស្រុកស្នួលចាំបង្រ្កាបបទល្មើសធនធានធម្មជាតិ តែមិនបង្រ្កាបក្រុមរថយន្តដឹកឈើទាំងនោះទេ។ សកម្មភាពរបស់ពួកគេបានស្ដែងឲ្យឃើញស្ទើររៀងរបស់យប់ ហើយសមត្ថកិច្ចក៏បានអង្គុយសម្លក់រថយន្តទាំងនោះដែរ។

អង្គភាពសារព័ត៌បាន ខល ទៅសហការជាមួយមេព្រៃស្រុកពញាក្រែកឈ្មោះស្នាលនេះជាសារសំឡេង AUD-20240207-WA0000AUD-20240207-WA0000

ជាក់ស្ដែង នៅយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ក្រុមយាយ៩០មានរថយន្ដសាំងយ៉ុង ដឹកឈើបន្តកន្ទុយគ្នាចំនួន០៤ គ្រឿងចេញពីក្រច១១៥ ក្នុងឃុំក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ បានដោយសុវត្តិភាព។ សមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាច្រើនស្រុកស្ថាប័នមាននគរបាលសេដ្ឋកិច្ច, បរិស្ថាន, មេព្រៃ… សុទ្ធតែបានទំនាក់ទំនងជាមួយពួកនៅរកស៊ីដឹកឈើទាំងអស់នោះហើយ។ ដូច្នេះវាក្លាយទៅជាទម្លាប់នៃរបបរកស៊ីដឹកឈើដោយការសម្របសម្រួលពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។