ព័ត៌មានជាតិ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ប៊ូខេនឯ.ក (BOUKEN Co., Ltd)

(សៀមរាប) ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ប៊ូខេន ឯ.ក ដឹកនាំដោយ លោក Tamasaburo Bando ម្ចាស់ និងជាប្រធានក្រុមហ៊ុន ប៊ូខេន ឯ.ក និងមានការអញ្ជើញចូលរួមពី លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត និងលោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងជំនួបនេះ​ លោក Tamasaburo Bando ក៏បានថ្លែងអំណរគុណ និងជម្រាបជូន ឯកឧត្តម អភិបាលខេត្ត អំពីគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ដែលជាគម្រោងទទួលបានការគាំទ្រពីក្រសួងបិរស្ថាន ដើម្បីចូលរួមចំណែកជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ ស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន នាពេលខាងមុខនេះ ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ ជាពិសេសរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។