ព័ត៌មានជាតិ

ប្រទេសចំនួន​ ៨៨​ នឹងអញ្ជេីញមកខេត្តសៀមរាបដេីម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​

(សៀមរាប) ៖ នារសៀលថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤ នៅប្រជុំទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក​ លី​ សារី​ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបាន​ចូអញ្ជេីញលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ​ ចិន្ថាសោភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អង្គប្រជុំបានពិភាក្សា​ និងកំណត់គោលការណ៍ដោយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦​ នៅខេត្តសៀមរាប​ ដែលនឹងប្រារព្ធក្នុងអំឡុងខែតុលា​ ឬខែវិច្ឆិកា ឆ្នាំ២០២៦។ដោយឡែកចំពោះ​ សមាសភាពចូលរួមមានសរុប​ ៨៨ប្រទេស ក្នុងនោះ​ ៥៤ ប្រទេសជាសមាជិក​ ២៧ប្រទេសជាអ្នកសង្កេតការ​ ៧ប្រទេសចូលរួម។

សូមបញ្ជាក់ផងដែរថា​ កិច្ចប្រជុំនេះ​ គឺជា​ឱកាសល្អសម្រាប់ប្រទេសកម្ពុជា លើគ្រប់វិស័យ​ សេដ្ឋកិច្ច​ សង្គម គ្រួសារ ឯកជន ជាពិសេសទេសចរណ៍​ វប្បធម៌​ បរិស្ថាន និងការទូត។ ល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។