ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍

(សៀមរាប) ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងមានអ្នកចូលរួមពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.)។

កិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេចរណ៍ក៏បានធ្វើបទអន្តរាគមន៍ចែករំលែកអំពីបច្ចប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។