ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៤ រួមមាន:

១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពតាមរយ:ពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤. បញ្ហាផ្សេងៗ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។