ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន​ អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប

(សៀមរាប) ៖ នៅថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៤​ លោក ពិន ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ធ្វើបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ ឯកឧត្តម ចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ដោយមានការអមគណៈប្រតិភូ ជាមួយ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ហេីយប្រតិភូខេត្ត​ ក៏បានអមដំណេីរប្រតិ​ភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ ឯកឧត្តម ចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន​ ដេីម្បីទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។