ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទបញ្ចប់វិធានការដ្ឋបាលស្ដីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម

(កំពង់ចាម) ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទបញ្ចប់វិធានការដ្ឋបាលស្ដីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។

រដ្ធបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនជាសាធារណ:ជន និងសារព័ត៌មានមេត្តាជ្រាបថា៖ ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ធបាលបានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីទន្លេវិញជាបន្ទាន់នោះ គឺមានលទ្ធផលដូចខាងក្រោម៖

១. ចាប់់ពីថ្ងៃដែលរដ្ធបាលខេត្តកំពង់ចាម បានចេញនូវវិធានការរដ្ធបាលជាបន្តបន្ទាន់ឲ្យម្ចាស់ដីធ្វើការកកាយពីទន្លេវិញនោះ គឺរដ្ធបាលខេត្តបានធ្វើការចាត់ចែងដឹកនាំ រៀបចំ និងតាមដានជាប់ជាប្រចាំ តាមរយ:ការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគីម្ចាស់ដីផងដែរ។

២. ដំណើរការកកាយថ្មីយកចេញវិញនេះ  បានចាប់ផ្ដើមពីថ្ងៃទី២៥កុម្ភ: -២០២៤ រហូតដល់ថ្ងៃទី១២មីនា ២០២៤ មានរយ:ពេល១៧ថ្ងៃ(លឿនជាងវិធាការដែលទុកពេលឲ្យ៧០ថ្ងៃ) មន្ដ្រីជំនាញនិងភាគីម្ចាស់ដីបានរាយការណ៍ថា  ការកកាយថ្មីយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។

៣.  ដើម្បីមានភាពច្បាស់លាស់  រដ្ធបាលខេត្ត ស្នើសុំកិច្ចសហការជាមួយនឹងស្រួងធនធានទឹក និងឧត្តុនិយម ហើយស្រួងបានបញ្ជូនមន្ដ្រីជំនាញ  និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេនៅទីតាំងផ្ទាល់ ចំនួន ២លើក៖ “លើកទី១” រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។ “លើកទី២” នៅថ្ងៃទី ២៣មីនា ២០២៤ មន្ដ្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទងផ្ទៃបាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។

ដួនឆ្នេះ  រដ្ធបាលខេត្តកំពង់ចាម សូមប្រកាសបិទបញ្ចប់វិធានការរដ្ធបាល  ស្ដីពីការកកាយថ្មចេញពីផ្ទៃទន្លេនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីន្ធរ ខេត្តកំពង់ចាម ចាបើពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យអាជ្ញាធរស្រុកស្រីន្ទរ  និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀតនោះឡើយ។

អាស្រ័យហេតុនេះ សូមសាធារណ:ជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប .!។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។