ព័ត៌មានជាតិ

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បន្តទទួលការឧបត្ថម្ភពីសប្បុរសជន !

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលអំណោយឧបត្ថម្ភជា ថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈបង្ការជំងឺកូវីដ-១៩ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម នឹងដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ មានសប្បុរសជនមួយចំនួន បានអញ្ជើញមកចូលរួមឧបត្ថម្ភដល់គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន÷

១, ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា ១០ លានរៀល។
២, សាខាពន្ធដារខេត្តកំពង់ចាម ថវិកា ០២ លានរៀល។
៣, ក្រុមហ៊ុន ខេសុី ៤ស្តារ ថវិកា ០៤ លានរៀល និងម៉ាសចំនួន ១០,០០០ បន្ទះ។
៤, ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ ១៥០យួរ មី ៥០ កេសតូច។
៥, ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកា ០១ លានរៀល។
០៦, លោក ប៊ុន សុគន្ធ និងភរិយា ទឹកបរិសុទ្ធ ១០០យួរ។

ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនូវសណ្តានចិត្តប្រកបមនុស្សធម៌របស់បងប្អូនយើង ដែលបានបរិច្ចាគនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា មកដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺជំងឺកូវីដ- ខេត្តកំពង់ចាម នាពេលនេះ។ ហើយឯកឧត្តមនឹងនាំយកនូវអំណោយឧបត្ថម្ភទាំងអស់នេះទៅផ្តល់ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយក្នុងយុទ្ធនាការនៃការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។