ព័ត៌មានជាតិ

លោកជំទាវ ជា ផល្ដុន ជា សុមេធី សូមបួងសួងដល់បារមី សូមជួយថែរក្សាដល់ប្រជាជនកម្ពុជា ឲ្យទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនជានិរន្ត និងសូមឲ្យជៀកផុតពីជំងឺដ៍កាចសាហាវ កូវីដ-១៩ គ្រប់ៗគ្នា!

(ខេត្តព្រៃវែង) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជា ផល្ដុន ជា សុមេធី ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ នៅខេត្តព្រៃវែងយើង បានឈានដល់ទីប្រជុំជន និងកន្លែងដែលមានមនុស្សប្រមូលផ្ដុំជួបជុំគ្នា ជារួមគឺអ្នកឆ្លងកូវីដ-១៩ជាច្រើននាក់ ត្រូវបានរកឃើញក្នុងផ្សារក្រុងព្រៃវែងតែម្តង។

ខណៈពេលនេះ លោកជំទាវ សូមអំពាវនាវបងប្អូនប្រជាពលដ្ឋ របស់យើងខិតខំឡើង តាំងស្មារតីរួមគ្នាដើម្បីបញ្ចប់នូវការរីករាលដាលដ៏គ្រោះថ្នាក់នេះ។

លោកជំទាវ សូមអោយបងប្អូនអនុវត្តអោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ជាពិសេស អនុវត្តអនាម័យជាប្រចាំ លាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុល អោយបានញឹកញាប់ ពាក់ម៉ាស រក្សាគម្លាត និងកុំទៅកន្លែងដែលមានមនុស្សច្រើន គឺវិធានការ «៣ការពារ និង ៣កុំ» អោយបានខ្ជាប់ខ្លួន។

លោកជំទាវ ជា ផល្ដុន ជា សុមេធី សូមថ្លែងអំណរគុណជាពិសេស ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែងយើងនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។