ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បង្ហាញ វឌ្ឍនភាពនៃការអនុវត្តគម្រោងការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ

(ភ្នំពេញ) តាមរយៈការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអគ្គនាយដ្ឋានកសិកម្ម និងក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេនវេជីថេប៊ល ឯ.ក ក្នុងគោលបំណង លើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណ តាមរយៈការបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយដែក ស្រុកលើកដែក ខេត្តកណ្តាល ដែលមកទល់បំណាច់ខែកញ្ញាឆ្នាំ២០២១នេះ បានធ្វើឲ្យសម្រេចលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការដាំដុះដំណាំសាវប្បកម្មស្របតាមផែនការដែលបានគ្រោងទុក ហើយបានឈានដល់ការដាំដុះជាបណ្តើរៗ។
សូមបញ្ជាក់ថា៖ អនុស្សរណ:នៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅចំបង គឺកសាងកសិដ្ឋានគំរូដើម្បីឈានដល់ការទាក់ទាញវិស័យឯកជននៅកម្ពុជាក្នុងការចូលរួមបោះទុនវិនិយោគលើការពង្រីកការដាំដុះ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅក្នុងទីផ្សារនៅកម្ពុជាដែលកំពុងពេញនិយម តាមរយៈនៃការអនុវត្ត និងជំរុញខ្សែច្រវាក់ផលិតកម្មសាកវប្បកម្មឲ្យបានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។