ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ

(ភ្នំពេញ) :រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

 

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ឲ្យបានដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្តព្រះសីហនុ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ជូនដល់ប្រជាពលរដ្ឋត្រូវបានបិទបញ្ចប់។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។