ព័ត៌មានជាតិ

ជនសង័្សយម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ក្នុងករណីកាប់បំផ្លា​ញទ្រព្យសម្បត្តិអ្នក​ដ​ទៃ​! (វីដេអូ)

(បាត់ដំបង) :កាលពីថ្ងៃ​ ចន្ទ​ ៥រោច​ខែមាឃ​ឆ្នាំឆ្លូវត្រីស័ក​នៅ​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០​២២​ វេលាម៉ោង​១១​និង​៣០​ នាទី​ នៅ​ចំណុ​ច​​ ភូមិ​ដំណាក់ហ្លួង​​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំ​បង​ រួមនឹងយោបល់​លោក​វរសេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​ន​គរ​បាល​ព្រហ្មទណ្ឌ​និង​ដោយបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​សុជាតិ​ ព្រះរា​ជ​អាជ្ញា​ នៃ​អយ្យ​ការ​​អមសាលា​ដំបូង​ខេត្ត​បាត់​ដំ​បង​ផង​នោះលោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ធ្វេីឱ្យខូចខាត​ដោយ​ចេតនា​(​កាប់បំផ្លា​ញ​​ម៉ូតូ​ )​០១​ ករណី​ និង​បានធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០១​ នាក់​ មក​កាន់ស្នង​ការ​ដ្ឋាន​ ដេីម្បីធ្វេីការសាកសួរ​ស្រាវជ្រាវ​នោះគឺឈ្មោះ​ ចាន់​ សៅ​ ភេទប្រុ​ស​​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់​ពួក​ ឃុំ​តាសាញ​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ។

-*វត្ថុតាងដកហូត​រួម​មាន​៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ Kawasaki ពណ៌​ខ្មៅ​ស​ពណ៌​ស៊េរីឆ្នាំ​២០១៥​ ពាក់​ស្លាកលេខ​ បាត់ដំបង​ 1U- 26 46
– ពូថៅ​ចំនួន០១​

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី​ថ្ងៃទី​១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២​២​វេលាម៉ោង​ប្រហែល​២២និង០០​នាទី​នៅ​ចំ​ណុច​ ភូមិ​ដំណាក់ហ្លួង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជន​សង្ស័យ​ខាងលេី​ បាន​ធ្វេី​សក​ម្មភាព​ យក​ពូ​ថៅ​ កាប់​បំផ្លាញម៉ូតូ​ របស់​ជនរងគ្រោះ​ឈ្មោះ​ គង់​ វ៉ារី​ ភេទប្រុស​ អា​យុ​ ៣៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ កំពង់សីមា​ សង្កាត់​ វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​០១​គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ស៊េរីឆ្នាំ​២០១៥​ពាក់ស្លាកលេខ​ បាត់ដំបង​ 1AD​-​6236 ។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាល​ អំពីសកម្មភាព​របស់ជនសង័្សយខាងលេី​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចនគរបាលសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានក​សាងសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕(រូបភាពផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ៕(គឹមសុង)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។