ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីប្រកាសទទួលស្គាល់យុវជនចំនួន ៨៨៨រូប ជាសមាជិកយុវជននៃគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ

នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារគណបក្សខេត្ត និងមន្ត្រីគណបក្សថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពី ឯកឧត្តម ម៉ឹង មករា ប្រធានក្រុមការងារយុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ រួមនឹងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីប្រកាសទទួលស្គាល់យុវជនចំនួន ៨៨៨រូប ជាសមាជិកយុវជននៃគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលពិធីនេះនឹងធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។