ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិព័រណ៌កសិម្មនៅទីក្រុងបារីស ប្រទេសបារាំង

ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងដឹកនាំគណៈប្រតិភូ ដែលក្នុងនោះរួមមន្ដ្រីជាន់មកពីក្រសួងកសិម្ម ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។

នាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានទទួលការស្វាគមន៍ពីឯកឧត្តម Marc Fesneau រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារនៃប្រទេសបារាំង និងកំពុងអញ្ជើញទស្សនាសាលពិព័រណ៌ ដោយចាប់ផ្ដើមពីផ្នែកផលិតកម្មសត្វ និងផ្នែកការធ្វើកសិកម្មទំនើប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។