ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម សារលិខិតប្រគេន និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ព ស ២៥៦៦

ក្នុងរយ:ពេលកន្លងមកនេះ​ ព្រះសង្ឃគ្រប់ព្រះអង្គ​ មន្រ្តី​រាជការគ្រប់លំដាប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ប្រជាជនគ្រប់និន្នាការ​ ពិតជាបានរួមសុខទុក្ខជាមួយគ្នាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​ រហូតទទួលបាលជោគជ័យគ្រប់ភារកិច្ច​ និងរក្សាបាននូវសន្តិសុខល្អ​ សុខសន្តិភាព និង​នាំមកនូវការរីកចម្រេីនផ្នែកជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងខេត្តកំពង់ចាមយេីង។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម​ ខ្ញុំព្រះករុណា ខ្ញុំបាទ​ សូមថ្លែងនូវកាអរគុណដោយសេចក្តីគោរពជូនចំពោះព្រះតេជគណគ្រប់ព្រះអង្គ​ មន្រ្តី​រាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងលោកយាយលោកតា​ ពុកម៉ែ​ មាមីង​ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគ្រប់សកម្មភាព​ នាំមកនូវការអភិវឌ្ឍន៍​ និងរីកចម្រេីន​នាពេលបច្ចុប្បន្ននេះ​។

សូមលេីកដៃបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក​ និងបារមីទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី​ តាមជួយបីបាច់អភិបាលព្រះតេជគណគ្រប់ព្រះអង្គ​ មន្រ្តី​រាជការ​ កងកម្លាំងប្រដាប់អាវុធទាំងអស់ លោកយាយ​លោកតា​ មាមីង​ ពុកម៉ែបងប្អូន​ សូមជួបតែនឹងសេចក្តីសុខ​ សេចក្តីចម្រេីន​ សូមធ្វេីដំណេីរទៅកាន់ទីជិទឆ្ងាយប្រកបសុខសុវត្ថិភាព​ និងសូមប្រាថ្នាយ៉ាងណាបានសម្រេចដូចសេចក្តីប្រាថ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។