ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

(ព្រៃវែង)  :នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា​ សប្បុរសជន​ លោក លោកស្រី អនុគណៈកម្មាធិការគណបក្សខេត្ត សាខាបក្ស អង្គភាព មន្ទីរ ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សក្រុង ឃុំ សង្កាត់​ និងសមាជិក សមាជិការអង្គពិធីទាំងមូលសរុប ចំនួន​ ៤០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងមនោសញ្ចេតនាសោមនស្សរីករាយ និងមោទនភាពក្រៃលែងដោយបានទទួលនូវវត្តមានដ៏ប្រសើរឧត្តុងឧត្តម សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគាស្នាក់ការ​ និងសមិទ្ធផងនានារបស់គណៈកម្មាធិការគណបក្ស​ក្រុងព្រៃវែងនាពេលនេះ។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ក្រើនរំលឹកថ្នាក់ដឹកនាំ និងយុវជនបក្សខេត្ត ត្រូវយកចិត្តទុកដាក់បម្រេីរាស្ត្រ និងដាស់តឿនសមាជិកបក្ស ដោយខិតខំយកចិត្តទុក្ខដាក់ចាប់យកចំណេះដឹង និងសមត្ថភាពបទពិសោធន៍ថ្មីៗ ល្អៗ ឲ្យបានច្រើន ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបន្តរក្សាបាននូវភាពរីកចំរើនសម្រាប់ប្រទេសជាតិ​ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់សមាជិក សមាជិការបក្សទាំងអស់ ដែលបានសហការគ្នាក្នុងការសាមគ្គីគ្នារៀបចំទីតាំងអគារស្នាក់ការបក្ស​នេះឡើង ដោយស្មារតីទទួលខុសត្រូវយ៉ាងយកចិត្តទុក្ខដាក់ អស់ពីកម្លាំងកាយចិត្ត និងហ្មត់ចត់អស់ពីចិត្ត ទទួលបានជោគជ័យ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមជូនពរសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិក សមាជិការអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។