ព័ត៌មានជាតិ

គ្រួសារជួបការលំបាកចំនួន ៥៣គ្រួសារ ក្នុងស្រុកកងមាស ទទួលបានអំណោយកាលបាទក្រហមកម្ពុជា ខេត្តកំពង់ចាម !

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៣គ្រួសារ មកពីឃុំចំនួន ៥ ក្នុងស្រុកកងមាស រួមមាន÷ ឃុំ ព្រែកកុយចំនួន ១២គ្រួសារ ឃុំបារាយណ៍ចំនួន ១១គ្រួសារ ឃុំសូរគងចំនួន១០ គ្រួសារ ឃុំអង្គរបាន ១០គ្រួសារ និងឃុំពាមជីកង ១០គ្រួសារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាសទាំងមូល និយាយរួមនិងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥៣ គ្រួសារនេះផ្ទាល់តែម្តង ដែលសម្តេច បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ពួកគាត់ ក្នុងអំឡុងពេលប្រទេសរបស់យើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលធ្វើអោយបងប្អូនយើងជួបការលំបាកក្នុងការចេញប្រកបរបបចិញ្ចឹមជីវិត។

ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យ ដោយអនុវត្តការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងកុមារ រហូតដល់មនុស្សចាស់ ដែលជាភាពសមួយសម្រាប់មូលដ្ឋាន ក្នុងការទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបន្តថា សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវ រួមគ្នាទៅទទួលវាក់សាំង កូវីឌ-19ដូសជំរុញ អោយបានគ្រប់ៗគ្នា ជាពិសេសត្រូវអនុវត្តតាមការនែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃជំងឺនេះម្តងមកទៀត និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។