ព័ត៌មានជាតិ

មេព្រៃព្រះវិហារបង្រ្កាបឈើ សុក្រម ផ្ចឹក ១៥៥ដុំ នៅស្រុករវៀង !

ខេត្តព្រះវិហារ ៖ មន្រ្តីរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយរដ្ឋបាលឃុំរបៀប និងមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ របៀប បានចុះបង្រ្កាបដកហូតឈើអារ ប្រភេទលេខ១(សុក្រម ផ្ចឹក) ពីបទ”សន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ”។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃ ទី0៧ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងភូមិ ត្នោតម្លូរ ឃុំ របៀប ស្រុករវៀង ខេត្តព្រះវិហារ ។

តាមរបាយការណ៍មន្រ្តីរដ្ឋបាលព្រៃឈើ ម្ចាស់ផ្ទះឈ្មោះ លាប់ សាង ភេទប្រុស មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានឆ្លើយ សារភាពថា ឈើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ វ៉ាង ភេទប្រុស ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

លោក ស៊ុំ សុីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀដែលបានប្រាប់អោយដឹងមកថា ឈើដែលរឹបអុសមាន ១៥៥ដុំ ប្រភេទឈើលេខ ១ សុក្រមនិងឈើផ្ជឹក ។

បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅទីស្នាក់ផ្នែកដើម្បីចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។