ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់សាធារណជនចូលរួមថវិកាតាមលទ្ធភាព និងសិទ្ធាជ្រះថ្លា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩!

(សៀមរាប) ÷ដោយស្ថានភាពបច្ចុប្បន្ន ជំងកូវីដ-១៩ នៅតែកំពុងបន្តការរីករឺលដាលនៅលើសកលលោក មិនទាន់ស្រាកស្រាន្តនៅឡើយ ក្នុងនោះនៅព្រះរាជាណាចក្រកម្ពុជាក៏មានការឆ្លងមេរោគនេះចូលទៅក្នុងសហគមន៍គួរឱ្យមានការព្រួយបារម្ភផងដែរ ដើម្បីចូលរួមបន្តការការពារ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីជាតិរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំខ្លាំងក្លា សម្រាប់ជាខឿនការពារសុខភាពរបស់ប្រជាពលរដ្ឋក្នុងការចំណាយថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងមានតម្រូវការយ៉ាងចាំបាច់បំផុត រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមថវិកាតាមលទ្ធភាព និងសិទ្ធាជ្រះថ្លា ដើម្បីជួយទ្រទ្រង់នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលតបតាមសេចក្តីអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អំណោយជាថវិកាទាំងអស់សូមមេត្តាផ្ញើចូលគណនី ដូចខាងក្រោម ៖
១-ធនាគារ ABA គណនី oo1249176 ឈ្មោះ TEP SOTHY

២-ធនាគារ វីង
គណនីប្រាក់រៀល 9992, គណនីប្រាក់ដុល្លារ 9991

៣-ធនាគារ អេស៊ីលីដា
គណនីប្រាក់រៀល 00010556999989
គណនីប្រាក់ដុល្លារ 00010556999999

៤-ធនាគារ វឌ្ឍនៈ
គណនីប្រាក់រៀល 050.01.66.099999.7
គណនីប្រាក់ដុល្លារ 050.02.66.009999.7

៥-ធនាគារ កាណាឌីយ៉ា
គណនីប្រាក់រៀល 0010005261568
គណនីប្រាក់ដុល្លារ 0010005261557

ព័ត៌លម្អិតសូមអានសេចក្តីអំពាវនាវដូចខាងក្រោម ៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។