ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម ប្រារព្ធអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីកទី៤៤​ ថ្ងៃ​ជ័យជម្នះ​ ៧មករា​ លេីរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​ (៧​ មករា​ ១៩៧៩-៧​ មករា​ ២០២៣)

(កំពង់ចាម) ៖នៅព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងប្រារព្ធអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីកទី៤៤​ ថ្ងៃ​ជ័យជម្នះ​ ៧មករា​ លេីរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​ (៧​ មករា​ ១៩៧៩-៧​ មករា​ ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តកំពង់ចាម។

ពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវ តំណាងឱ្យព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការ សមាគមក្រៅរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន រួមនិងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺននាក់ ដែលពិធីនេះធ្វើឡើងនៅលើបរវេណវិមានឯករាជ្យ ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។