ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ របស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប

(សៀមរាប) ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ របស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ដែលមានសិក្ខាកាមជ័យលាភីសរុបចំនួន២៥៥នាក់ (ស្រី១៦៦នាក់)។

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធោការក្រសួងទេសចរណ៏ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ្រ្វាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រូល និងមានការអញ្ជើញចូលរួមពីតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យឯកជន ឧស្សាហកម្មទេសចរណ៍ ដៃគូរពាក់ព័ន្ឋ និងមាតាបិតាអាណាព្យាបាលសិក្ខាកាមផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។