ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា

(ភ្នំពេញ) ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ
បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញ ការសិក្សាតាមអនឡាញ នៅក្នុង អំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នាសម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។