ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍

(កំពត) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត សូមចូលរួម អបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ ជា នាយឧត្តមសេនីយ៍។
សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លៀងឃ្លាតទ្បើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។